នេះ​ជាហេតុ​ផល Gabriel ​ឈ្លោះ​គ្នា​ខ្លាំង​ជាមួយ Costa ​រហូត​បាន​កាត​ក្រហម

Mon, 21/09/2015

អំឡុង​ការ​ប្រកួត​រវាង​ក្រុម Chelsea ​និង Arsenal ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ កីឡាករ Maybe Gabriel ​​បាន​ប៉ះ​ពារ​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​របស់​តោ​ខៀវ​រហូត​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ។

ហេតុផល​ដែល​គ្រប់​គ្នា​បាន​​ដឹង​គឺ​ ​មក​ពី​ខ្សែ​ការពារ​ Arsenal ​រូប​នេះ​​ទៅ​ជួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Laurent Koscielny ដែល​ត្រូវ​បាន Costa ​ពើង​ទ្រូង​ដាក់​ឱ្យ​ដួល។ ​ប៉ុន្តែ​​មូលហេតុ​មួយ​ទៀត​ដែល​មិន​សូវ​មាន​អ្នក​ដឹង​​​គឺ​ Gabriel ​និង​ខ្សែ​ប្រយុទ្ធ​របស់​ Chelsea ​ធ្លាប់​ប្រឈម​មុខ​ដាក់​គ្នា​ម្ដង​មក​ហើយ​តាំង​ពី​នៅ La Liga ​រដូវ​កាល ២០១៣-២០១៤ (Gabriel ​លេង​ឱ្យ Villareal  ​និង Costa ​លេង​ឱ្យ Atletico Madrid ) ​មក​ម៉្លេះ ពោល​គឺ​ពេល​នោះ​ Costa ​ប៉ះ​ខ្សែ​ការពារ​វ័យ​២៤​ឆ្នាំ​តែ​បន្តិច​ទេ តែ​រូប​គេ​បែរ​ជា​ធ្វើ​ដួល​រមូល​ឈឺ​ចាប់​ជា​ខ្លាំង។ ដូច្នេះ​ហើយ​ពេល​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​នោះ អាច​ជា​ការ​សងសឹក​ក៏​ថា​បាន។  មូលហេតុ​មួយ​ទៀត ដែល​សាមី​ខ្លួន​ទាំង​សង​ខាង​មិន​ទាន់​បាន​បញ្ជាក់​ តែ​ត្រូវ​បាន​គេ​មើល​ឃើញ ​និង​សន្និដ្ឋាន​នោះ​គឺ​អំឡុង​ពេល​លោក​អាជ្ញាកណ្ដាល Mike Dean ​ផ្ដល់​កាត​លឿង​ឱ្យ​អ្នក​ទាំង​ពីរ​រួច​មក Costa ​បាន​ដើរ​ទៅ​ជិត Gabriel ​ដោយ​និយាយ​តិច​ៗ​ដាក់ ទើប​បង្ក​ជា​ហេតុ​ថ្មី​ទៀត​រហូត​ដល់​អាជ្ញាកណ្ដាល​ទ្រាំ​មិន​បាន​ក៏​ដក​កាត​ ក្រហម​បណ្ដេញ​ចេញ​តែ​ម្ដង។ (កីឡាករ​ទាំង​ពីរ​នាក់​នេះ​មាន​សញ្ជាតិ​​ដើម​ប្រេស៊ីល​ដូច​គ្នា)។រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​ខាង​លើ​គឺ Chelsea ​ឈ្នះ Arsenal ​២-០ ​ដោយ​គ្រា​នោះ​កាំភ្លើង​ធំ​មាន​កីឡាករ​២​នាក់​ទទួល​បាន​កាត​ក្រហម​គឺ Gabriel ​នៅ​នាទី​៤៥+១ និង Cazorla ​នាទី ៧៩ (កាត​លឿង​២​ដង) ៕ ប្រភព: http://news.sabay.com.kh/article/485931

Related news