ឈ្នះយប់មិញ Van Gaal ថា Man Utd អាចលើកពាន Premier League បាន
Mon, 21/09/2015
លោក Louis Van Gaal ជឿជាក់ថាសមត្ថភាពកូនក្រុមរបស់ខ្លួន ជាពិសេសខ្សែប្រយុទ្ធវ័យក្មេង Anthony Martial នឹងអាចអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតជួយឱ្យបិសាចក្រហម Manchester United លើកពាន Premier League រដូវកាលនេះបាន។
កីឡាករវ័យក្មេង Anthony Martial
បានបង្ហាញទម្រង់លេងដែលអ្នកគាំទ្រនឹកស្មានមិនដល់
ដោយអាចរកបាន២គ្រាប់ជួយ Man Utd ឈ្នះ Southampton ក្នុងលទ្ធផល ៣-២
កាលពីយប់មិញនេះ។ អ្នកចាំទី David De Gea វិញ
ក៏បានបង្ហាញសមត្ថភាពល្អពេញចិត្តលោក Van Gaal ស្ដូកផងដែរ
ព្រោះថាបានជួយសង្គ្រោះគ្រាប់បាល់ជាច្រើនគ្រាប់ចេញពីការស៊ុត
របស់កីឡាករក្រុមម្ចាស់ផ្ទះ Southampton។
ដោយសារតែឃើញកូនក្រុមលេងស៊ីចង្វាក់គ្នា
និងមានទម្រង់ប្រយុទ្ធឡើងវិញ
បុរសសញ្ជាតិហុល្លង់ដែលធ្លាប់និយាយថាចូលនិវត្តន៍ជាមួយ Man Utd
បានបញ្ចេញអារម្មណ៍ថា៖“វាជាលទ្ធផលល្អបំផុតហើយខ្ញុំគិតថាយើងគួរ
តែចេញសេចក្ដីថ្លែងការណ៍មួយថាយើងនឹងអាចលើកពានរង្វាន់បានឆ្នាំ
នេះ។ អ្វីដែលខ្ញុំតែងតែនិយាយគ្រប់ពេលគឺយើងត្រូវពង្រឹងសមត្ថភាព។
ប៉ុន្តែឆ្នាំមុនយើងជិតនឹងដល់ចំណុចកំពូលទៅហើយ
ចុះទម្រាំឆ្នាំនេះ…” ។Man Utd គិតត្រឹមសប្ដាហ៍ទី៦នេះ ឈរនៅចំណាត់ថ្នាក់លេខ២
ចាញ់ពិន្ទុក្រុមលេខ១ Manchester City ចំនួន២ពិន្ទុ។
ចំណែកឯខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Martial វិញ នៅ Premier League
ទើបតែចូលលេងបាន២ប្រកួតទេ តែរកបាន៣គ្រាប់ហើយ។
សមាជិកក្នុងក្រុមបិសាចក្រហមទាំងអស់
បានបញ្ជាក់ថាបុរសកូន២រូបនេះ មិនសូវចេះមាត់ទេ
ប៉ុន្តែលេងបាល់ដោយមានទំនុកចិត្តបំផុត ៕ Reference:
http://news.sabay.com.kh/article/486684
http://news.sabay.com.kh/article/486684
Related news
-
កីឡាករ PSV ដែលឈូស Shaw បាក់ជើង…ឈូសគេរបួសធ្ងន់ម្នាក់ទៀត
-
Messi ទាត់ប៉េណាល់ទីអត់ចូល១ តែអាចជួយ Barca ឈ្នះ Levante
-
នេះជាហេតុផល Gabriel ឈ្លោះគ្នាខ្លាំងជាមួយ Costa រហូតបានកាតក្រហម
-
កីឡាករអាស៊ី ចង់បង្ហាញថ្វីជើងល្អទៀត ពេល Spurs ប៉ះ Arsenal ថ្ងៃពុធ
-
Tevez សុំទោស ក្រោយឈូសគេឲ្យបាក់ជើង កាលថ្ងៃសៅរ៍