Messi ទាត់ប៉េណាល់ទីអត់ចូល១ តែអាចជួយ Barca ឈ្នះ Levante
Mon, 21/09/2015
ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាន២គ្រាប់ និងទាត់បាល់ពិន័យ១១ម៉ែត្រអត់១គ្រាប់ ក្នុងការប្រកួតដែល Barcelona ឈ្នះ Levante ៤-១ នៅ La Liga សប្ដាហ៍ទី៤យប់មិញ និងជួយឲ្យ Barca បន្តកំណត់ត្រាឈ្នះ១០០% ឈរកំពូលតារាង។
៤គ្រាប់របស់ម្ចាស់ផ្ទះ Barca គឺរកបានដោយខ្សែការពារ Marc
Bartra នាទី៥០, Neymar នាទី៥៦, Messi នាទី៦១ (ពិន័យ១១ម៉ែត្រ) និង៩០
ខណៈដែលកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ
ទាត់បាល់ប៉េណាល់ទីគ្រាប់ទី២នៅនាទី៧៦អត់ចូល
ដោយបាល់ហោះរំលងរបារទី។ រីឯ១គ្រាប់លួងចិត្តរបស់ក្រុមភ្ញៀវ
Levante គឺរកបានដោយ Victor Casadesus នាទី៦៦។
សម្រាប់ Messi
នេះជាការទាត់បាល់ពិន័យ១១ម៉ែត្រអត់ចូលលើកទី៦
ក្នុងការទាត់១២លើកចុងក្រោយ និងជាការខកខានលើកទី១៥
ក្នុងការទាត់បាល់ពិន័យ១១ម៉ែត្រ៦៥ដង ក្នុងអាជីពផងដែរ៕
Related news
-
កីឡាករ PSV ដែលឈូស Shaw បាក់ជើង…ឈូសគេរបួសធ្ងន់ម្នាក់ទៀត
-
នេះជាហេតុផល Gabriel ឈ្លោះគ្នាខ្លាំងជាមួយ Costa រហូតបានកាតក្រហម
-
ឈ្នះយប់មិញ Van Gaal ថា Man Utd អាចលើកពាន Premier League បាន
-
កីឡាករអាស៊ី ចង់បង្ហាញថ្វីជើងល្អទៀត ពេល Spurs ប៉ះ Arsenal ថ្ងៃពុធ
-
Tevez សុំទោស ក្រោយឈូសគេឲ្យបាក់ជើង កាលថ្ងៃសៅរ៍